ផ្ទះមួយចំហៀង | Half a House

Photo courtesy of Suyin Chia  

[English below]

ពេលធ្វើដំណើរឆ្លងកាត់ទីជនបទនៃប្រទេសកម្ពុជា ភាគច្រើនគេតែងតែបានឃើញសំណង់ផ្ទះជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ផ្សេងៗគ្នា។ សំណង់ខ្លះ គឺបញ្ចប់បានត្រឹមមួយភាគតូចប៉ុណ្ណោះ ដោយជាន់ទីមួយត្រូវបានបញ្ចប់ការសាងសង់ ហើយជាន់ទីពីរត្រូវបានទុកចោល ដោយមានត្រឹមតែសសរ ឬដំបូល។ នេះបញ្ចាក់ឲ្យឃើញពីប្រជាប្រិយភាព នៃការសាងសង់ជាជំហ៊ានៗ ដែលប្រជាជនអនុវត្ត ជាពិសេស លើតំបន់ដែលកំពុងមានកង្វះខាតលើថវិការសម្រាប់បន្តការសាងសង់។

គោលគំនិតនេះមិនមែនកើតឡើងនៅតែប្រទេសកម្ពុជាតែប៉ុណ្ណោះទេ។ ជាក់ស្ដែង មានក្រុមហ៊ុនស្ថាបត្យកម្មមួយនៅប្រទេសឈីលី ដែលគ្រប់គ្រងដោយម្ចាស់ពានរង្វាន់ Pritzker Prize លោក Alejandro Aravena បានដឹកនាំគម្រោងដ៏គួរឲ្យកត់សម្គាល់មួយនៅទីក្រុង Iquique។ ក្រោមទឹកប្រាក់ត្រឹមតែ $7,500 ក្នុងផ្ទះមួយខ្នង ឬមួយយូនីត ក្រុមរបស់លោក Alejandro Aravena បានរចនា និងសាងសង់ផ្ទះមួយចំហៀង អនុញ្ញាតិឲ្យម្ចាស់គេហដ្ធានមានឳកាសដើម្បីបន្តការសាងសង់ដោយខ្លួនឯងនៅពេលពួកគាត់មានថវិការគ្រប់គ្រាន់។

វិធីសាស្ត្រនេះ សមស្របជាមួយនឹងគោលគំនិតមួយ ដែលលើកឡើងថា ផ្ទះគឺជាសំណង់មួយប្រភេទ ដែលតែងតែមានការវិវឌ្ឍន៍ ដូចគ្នាទៅនឹងការលូតលាស់នៃម្ចាស់គេហដ្ធានដែរ។ ដូចបានលើកឡើងដោយ 99% Invisible ដកស្រង់ចេញពីក្នុងសំណេរមួយរបស់លោក John F.C. Turner ពីឆ្នាំ 1972 អំពី «Housing as a Verb» ថា ផ្ទះគឺជាគម្រោងដែលមិនចេះបញ្ចប់ ដោយម្ចាស់ផ្ទះគឺជាអ្នកចូលរួមការបង្កើត ឬសាងសង់។ ទស្សនវិជ្ជានេះ បានចាត់ទុកថាផ្ទះមួយចំហៀង គឺមិនមែនជាផ្ទះដែលមិនបានបញ្ចប់ការសាងសង់នោះទេ តែវាគឺជាផ្ទាំងគំនូរមួយផ្ទាំងដែលអនុញ្ញាតសម្រាប់ការបន្តការអភិវឌ្ឍន៍ និងផ្លាស់ប្ដូរនាពេលអនាគត ហើយផ្ដល់ឳកាសសម្រាប់ម្ចាស់ផ្ទះដែលមិនទាន់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់សាងសង់ អាចបន្តការសាងសង់បាន។

សម្រាប់ការស្វែងយល់បន្ថែម និងកាន់តែស៊ីជម្រៅលើប្រធានបទ ផ្ទះមួយចំហៀងនេះ សូមចូលទៅកាន់អត្ថបទ 99% Invisible ទាក់ទងនឹងប្រធានបទនេះ។

 ———

Driving through Cambodia's countryside, one often encounters homes in various stages of construction. Some are partially completed, with the first floor built and the upper levels unfinished, marked by bare pillars or roofs. This reflects a common practice of building in phases, particularly in areas where budget constraints are a factor.

This concept isn't unique to Cambodia. For example, an architecture firm in Chile, led by Pritzker Prize winner Alejandro Aravena, undertook a notable project in Iquique. With a budget of just $7,500 per unit, they developed half-built houses allowing residents to complete them as funds became available.

This approach aligns with the idea that homes evolve, paralleling the growth of their inhabitants. As described by John F.C. Turner in his 1972 essay 'Housing as a Verb', covered by 99% Invisible, houses are ongoing projects, with residents as co-creators. This philosophy views a half-built house not as incomplete but as a canvas for future development, catering to those with limited resources yet full of potential.

For more detailed insights, the article by 99% Invisible on this subject offers a comprehensive look at this architectural approach.

 

 

 

 

 

Sreymean Kouch