ដំណឹងពិសេសពីគម្រោង Rose Apple Square! / Great News from Rose Apple Square!
ថ្មីៗនេះ អគារចម្រុះមុខងារ Rose Apple Square ដែលស្ថិតនៅក្នុងខេត្តសៀមរាប បានស្វាគមន៍ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រថៃឡង់ដ៍ ជាសមាជិកថ្មីមកកាន់អគារការិយាល័យរបស់យើងខ្ញុំ។ ស្ថានកុងស៊ុលនេះ នឹងចូលមកកាន់កាប់ជាន់ទាំងមូលនៃជាន់ទី 6 ដែលមានផ្ទៃក្រឡាសរុប 700 ម៉ែត្រការ៉េ។ ភាពជោគជ័យនៃកិច្ចសហការនេះ គឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្ត និងគុណភាពមកលើគម្រោង Rose Apple Square របស់យើងខ្ញុំ។
ទំនុកចិត្តរបស់ស្ថានកុងស៊ុលដ៏ឧត្ដុង្គឧត្ដមនេះ បញ្ចាក់ឲ្យឃើញពីគុណភាព និងភាពមោះមុតដើម្បីនាំជូនបទពិសោធន៍ធ្វើការយ៉ាងល្អឥតខ្ចោះ តាមរយៈការគិតគូយ៉ាងហ្មត់ចត់លើការរចនា ការបំពាក់ប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃ ទីធ្លាបៃតងសម្រាប់សម្រាកលម្ហែអារម្មណ៍ គ្រឿងបរិក្ខារទំនើបៗ ក៏ដូចជាវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជនសម្រាប់ការិយាល័យ ដែលមានទីតាំងដ៏ល្អឥតខ្ចោះមួយនេះរបស់យើងខ្ញុំ។
បន្ថែមពីលើនេះទៀត យើងខ្ញុំក៏សូមអរគុណទៅដល់ការប្រឹងប្រែងយ៉ាងស្វាហាប់ របស់ក្រុមការងារ ULS Cambodia និង IPS-Siem Reap ដែលបានធ្វើឲ្យកិច្ចសហការមួយនេះទទួលបានជោគជ័យគួរជាទីសោមនស្សក្រៃលែង។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ស្វែងរកទីស្នាក់ការ និងការិយាល័យធ្វើការដ៏ស័ក្ដិសមមួយឆ្លើយតបនឹងភាពជោគជ័យរបស់ស្ថាប័នលោកអ្នក សូមកុំភ្លេចទាក់ទងក្រុមការងាររបស់យើងខ្ញុំ តាមរយៈលេខ 099 225 588 ឬ sales@roseapplesquare.com។
-----
[English version]
Our mixed-use development in Siem Reap, Rose Apple Square, has achieved a significant milestone, with the Royal Thai Consulate becoming one of our anchor tenants in our office spaces. The Consulate will operate on the 6th floor, covering over 700 SQM. This successful partnership is a testament to the credibility and quality of Rose Apple Square.
The trust of such a valued establishment reflects our quality and commitment to providing the best working experience, as demonstrated by Rose Apple Square's thoughtful design, top-notch security, outdoor green space, modern amenities, and strata-titled ownership in a premium location.
We also thank our partners from @IPS-Siem Reap for making this achievement possible.
If you are looking for office space that reflects the story of your business, please contact our team via 099 225 588 or sales@roseapplesquare.com