សារៈសំខាន់នៃទីធ្លាបៃតងសម្រាប់ការរស់នៅបែបសម័យទំនើប / The Importance of Green Spaces in Modern Living
វត្តមាននៃទីធ្លាបៃតង និងសួនច្បារលើដំបូលកាន់តែមានសារៈសំខាន់សម្រាប់ការរស់នៅក្នុងទីក្រុង ព្រោះវានាំមកនូវខ្យល់អាកាសបរិសុទ្ធ ជាពិសេសនៅក្នុងបរិយាកាសទីក្រុងដ៏សែនមមាញឹក។ ជាក់ស្តែង គំរូដ៏គួរឱ្យកត់សម្គាល់មួយនេះត្រូវបានមើលឃើញនៅក្នុងប្រទេសសិង្ហបុរី ដោយរុក្ខជាតិបៃតងខៀវស្រងាត់ និងសួនច្បារលើដំបូលដ៏ប្រណិត ត្រូវបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៅក្នុងការរចនារបស់អគារខ្ពស់ៗជាច្រើន ដើម្បីលើកកម្ពស់សុខុមាលភាពដល់អ្នករស់នៅ ក៏ដូចជាជួយជំរុញការប្រាស្រ័យទាក់ទងគ្នាក្នុងសហគមន៍ឲ្យកាន់តែជិតសិ្នទ្ធ។
គម្រោង ODOM យើងខ្ញុំក៏បានដើរតាមចក្ខុវិស័យនេះផងដែរ ដោយយើងបានរួមបញ្ចូលទីធ្លាបៃតងដ៏ស្រស់ត្រកាល ទំហំ 8,000 ម៉ែត្រការ៉េ នៅតាមផ្នែកផ្សេងៗនៃអគារទាំងមូល។ ទីធ្លាបៃតងទាំងនេះផ្តល់ជាទីកន្លែងដ៏ស្ងប់ស្ងាត់ ដែលអ្នករស់នៅអាចសម្រាកលម្ហែកាយ លើកកម្ពស់ការធ្វើលំហាត់ប្រាណ ព្រមទាំងលើកទឹកចិត្តឱ្យមានទំនាក់ទំនងសង្គមក្នុងចំណោមអ្នករស់នៅកាន់តែច្រើនផងដែរ។ នៅពេលដែលកំណើននគរូបនីយកម្មបន្តកើនឡើងឆាប់រហ័ស ការរួមបញ្ចូលទីធ្លាបៃតងក្លាយជាកត្តាដ៏ចំបាច់ ដើម្បីបង្កើតទីក្រុងដែលគួរឱ្យចង់រស់នៅ មានភាពរស់រវើក និងអាចទប់ទល់រាល់បញ្ហាប្រឈមនានា។
[English version]
Outdoor green spaces and rooftop gardens are increasingly crucial for city living conditions, offering a breath of fresh air in urban environments. Singapore sets a prime example, incorporating greenery and rooftop gardens into their designs, enhancing the well-being of residents and fostering community connections.
ODOM embraces this vision with 8,000 SQM of outdoor green space throughout the project. These green areas provide a serene escape from the bustling city, promote physical activity, and encourage social interactions among residents. By prioritizing greenery, ODOM not only enhances the aesthetic appeal of its development but also contributes to a healthier, more sustainable community. As urbanization continues to rise, integrating green spaces becomes essential in creating livable, vibrant, and resilient urban areas.